នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខ បងប្អូនយុទ្ធជនពិការ និងអតីត យុទ្ធជនក្រីក្រចំនួន១១៥គ្រួសារ នៅសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្ថិតក្នុងភូមិអូរកាខុប ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បងប្អូនយុទ្ធជនពិការ និងអតីត យុទ្ធជន ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។ ពិធីសំណេះសំណាលរៀបចំឡើង ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ទទួលបានសុខសន្តិភាពមកទល់នាពេលនេះ…។ ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ក្រុមសមាជិកាព្រឹទ្ធសភា ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនយុទ្ធជនពិការ និងអគីតយុទ្ធជនទាំង១១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ០១បេ ត្រីខ០១យួរ សៀងផ្អែម០១គីឡូ ឆៃប៉ូវផ្អែម០១គីឡូ ប៊ីចេង០១កញ្ចប់ ប្រេងឆា០១ដប ភួយ០១ ក្រម៉ា០១ សារុង០១ ការបូប និងថ្នាំពេទ្យចំនួន០១កាបូប សាប៊ូដុសខ្លួន០២ដុំ ម៉ាស់ក្មេង០៥កញ្ចប់ ទឹកសុទ្ធ នំបុ័ងទំពាំងបាយជូ និងថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកសាមគ្គីមានជ័យ ក្នុងម្នាក់ៗទទួលបាន៖ ត្រីខ០១យូរ សៀងផ្អែម០២គីឡូ ឆៃប៉ូវផ្អែម០១គីឡូ ប៊ីចេង០១កព្ចាប់ ភួយ០១ ក្រម៉ា០១ អាវយឺត០១ ម៉ាស់ក្មេង០៥កញ្ចប់ សៀវភៅ០២ក្បាល ប៊ិក០១ដើម រ៉ូលអន០១ទីប ក្រែមរ៉េវឡន០១ដើម ទឹកអប់០១ដប ថ្នាំលាបសក់០១ប្រអប់ សាប៊ូដុសខ្លួន០២ដុំ កាបូប និងថ្នាំពេទ្យ០១កាបូប ទឹកសុទ្ធ និងនំបុ័ងទំពាំងបាយជូ០១ដុំ ព្រមទាំងថវិកា១០ម៉ឺនរៀលផងដែរ…។ ប្រភព៖នាយកដ្ឋានព័ត៌មាន